khmer eng
  • លោកជំទាវ មាន សំអាន បាន​អញ្ជើញ​ចុះ​ជួប​សំណេះ​សំណាល​សាក​សួរ​សុខ​ទុក្ខ និង​លើក​ទឹក​ចិត្ត​ដល់​ក្រុម​គ្រូពេទ្យ​ដែល​កំពុង​បំពេញ​ការងារ​ប្រចាំ​ការ​នៅ​មណ្ឌល​ចត្តាឡីស័ក​វិទ្យាល័យ​មេសាង
     
    ចែករំលែក ៖

    នាថ្ងៃអាទិត្យទី២៧ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១០:៣០នាទីព្រឹក លោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ និងជាប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា និងឯកឧត្តម ទឹម ផន សមាជិកក្រុម បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យដែលកំពុងបំពេញការងារប្រចាំការនៅមណ្ឌលចត្តាឡីស័កវិទ្យាល័យមេសាង ក្នុងការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ នៅស្រុកមេសាង ខេត្តព្រៃវែង ដែលមានអ្នកកំពុងធ្វើចត្តាឡីស័កចំនួន ៧៦នាក់ និងអ្នកជំងឺកំពុងសម្រាកព្យាបាលចំនួន ១៩នាក់ សរុបចំនួន ៩៥នាក់។

    លោកជំទាវ ឯកឧត្តម បានមានប្រសាសន៍ថ្លែងការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការបំពេញការងារដើម្បីប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រស្រុកមេសាងរបស់ក្រុមគ្រូពេទ្យ និងមន្ត្រីប្រចាំការទាំងអស់។

    ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ ឯកឧត្តម បានយកអំណោយប្រគល់ជូនរួមមាន ៖ ប្រេងឆាចំណុះ២០លីត្រ១ប៊ីដុង ទឹកត្រីចំណុះ៥លីត្រ២ប៊ីដុង ទឹកប្រេងខ្យងចំណុះ៥លីត្រ២ប៊ីដុង ទឹកសុីអុីវចំណុះ៥លីត្រ២ប៊ីដុង ប៊ីចេង ៣គីឡូ១កញ្ចប់ ម្រេច១កែវធំ មី៨កេស ទឹកបរិសុទ្ធវីតាល់ចំណុះ៥០០ml ៨កេស និងថវិកាចំនួន ១លានរៀលផងដែរ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail